សហគមន៍តែងតែជាកម្លាំងស្នូលរបស់ Tor។ ក្នុងស្មារតីនេះ ពួកយើងបានបង្កើតកម្មវិធីសមាជិកភាពរបស់គម្រោង Tor ។ គោលដៅរបស់ពួកយើងគឺដើម្បីកសាងទំនាក់ទំនងគាំទ្ររវាងអង្គការមិនរកប្រាក់ចំណេញ និងផ្នែកឯកជនរបស់យើង ដែលប្រើប្រាស់បច្ចេកវិទ្យារបស់យើង ឬ ចង់គាំទ្របេសកកម្មរបស់យើង។

បង្ហាញការគាំទ្ររបស់អ្នកចំពោះភាពឯកជនលើអុីនធឺណេត

នៅពេលដែលស្ថាប័នរបស់អ្នកចូលរួមកម្មវិធីសមាជិកភាពរបស់គម្រោង Tor អ្នកកំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះភាពឯកជនតាមអ៉ីនធឺណេត និងគាំទ្រដល់ភាពរហ័សរហួន និងការអភិវឌ្ឍកម្មវិធីរបស់ Tor ។ ជាការតបស្នង អ្នកក្លាយជាផ្នែកមួយដ៏ជិតស្និទ្ធនៃសហគមន៍របស់យើងជាមួយនឹងអត្ថប្រយោជន៍ជាក់លាក់ចំនួនបី៖ ការចូលទៅកាន់ក្រុមអ្នកប្រឹក្សាគំនិតរបស់យើង ដើម្បីជួយអ្នកក្នុងការបញ្ចូល Tor ទៅក្នុងផលិតផលរបស់អ្នក ការដាក់បញ្ចូលក្នុងការសន្ទនា និងការប្រជុំផ្តាច់មុខជាមួយក្រុមគម្រោង Tor ដើម្បីស្វែងយល់អំពីអ្វីដែលយើងកំពុងធ្វើនៅ Tor និងការផ្សព្វផ្សាយជាសាធារណៈនៃសមាជិកភាពរបស់អ្នក។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិក សូមទាក់ទងមកយើងខ្ញុំតាមរយៈ giving@torproject.org.

កម្រិតសមាជិកភាព

កម្រិតសមាជិកភាពខុសគ្នានៅក្នុងកម្រិតនៃការផ្សព្វផ្សាយជាសាធារណៈរបស់ពួកគេ។ មិនថាកម្រិតនៃការរួមចំណែករបស់អ្នក សមាជិកទទួលបានអត្ថប្រយោជន៍សហគមន៍ដូចគ្នា៖ ការចូលទៅកាន់ក្រុមអ្នកប្រឹក្សាគំនិតរបស់យើង ដើម្បីជួយបញ្ចូល Tor ទៅក្នុងគម្រោងរបស់អ្នក និងការដាក់បញ្ចូលក្នុងការសន្ទនា និងការប្រជុំផ្តាច់មុខជាមួយក្រុមគម្រោង Tor។ នៅ Tor យើងចូលចិត្តខ្ទឹមបារាំងទាំងអស់ ប៉ុន្តែខ្ទឹមក្រហមមានរស់ជាតិឆ្ងាញ់ជាងគេ!

សមាជិក Shallot Onion

≥ $100,000 ក្នុងមួយឆ្នាំ

និមិត្តសញ្ញាអង្គការរបស់អ្នក ភ្ជាប់ទៅគេហទំព័ររបស់អ្នក រួមជាមួយនឹងសម្រង់ពាក្យពីស្ថាប័នរបស់អ្នកអំពីការលើកទឹកចិត្តរបស់អ្នកក្នុងការចូលរួមកម្មវិធីសមាជិកភាព ត្រូវបានបង្ហាញនៅលើទំព័រកម្មវិធីសមាជិកភាពរបស់យើង។ យើងក៏នឹងចូលរួមក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រឹត្តិការណ៍ និងយន្តការផ្សព្វផ្សាយផ្សេងៗទៀតផងដែរ។

សមាជិក Vidalia Onion

$50,000 - $99,999 ក្នុងមួយឆ្នាំ

និមិត្តសញ្ញាស្ថាប័នរបស់អ្នកភ្ជាប់ទៅវេបសាយរបស់អ្នក ត្រូវបានបង្ហាញនៅលើទំព័រកម្មវិធីសមាជិកភាពរបស់យើង។ យើងក៏នឹងចូលរួមក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

សមាជិក Green Onion 

$10,000 - $49,999 ក្នុងមួយឆ្នាំ

ឈ្មោះស្ថាប័នរបស់អ្នកភ្ជាប់ទៅវេបសាយរបស់អ្នកវិញ ត្រូវបានបង្ហាញនៅលើទំព័រកម្មវិធីសមាជិកភាពរបស់យើង។

សហគមន៍ គឺជាបេះដូងនៃកម្មវិធីសមាជិកភាពគម្រោង Tor ហើយសមាជិករបស់យើងយល់ព្រមចូលរួមជាមួយសហគមន៍របស់យើង។ ដូច្នេះ សមាជិកយល់ព្រមគោរពតាម ក្រមសីលធម៌, កិច្ចសន្យាសង្គម និង Statement of Values របស់យើង។

សមាជិក Shallot Onion

អត្ថប្រយោជន៍ចម្បងរបស់ Tor សម្រាប់អ្នកដែលមិនទាន់ចាប់ផ្តើម៖ វាធ្វើកូដនីយកម្មចរាចរណ៍របស់អ្នក ហើយដំណើរការតាមខ្សែសង្វាក់នៃកុំព្យូទ័រ ដែលធ្វើឱ្យវាពិបាកសម្រាប់នរណាម្នាក់ក្នុងការតាមដានថាតើវាមកពីណា។ អ្នកអាចមើលឃើញពីរបៀបដែលមានភាពងាយស្រួលក្នុងការចូលប្រើសេវាកម្មអនាមិកដូចនេះអាចមានប្រយោជន៍នៅពេលអ្នកកំពុងធ្វើការលើអ្វីទាំងអស់ចាប់ពីការស្វែងរកការងាររហូតដល់ការរៀបចំចលនានយោបាយ។

សមាជិក Vidalia Onion

ក្លាយជាសមាជិកម្នាក់

Join the Tor Project Membership Program and demonstrate your commitment to privacy online and become more deeply involved in the Tor community. Email us at giving@torproject.org to get started.